ក្រុមហ៊ុន​​អង្គរ​​ដេលី​ហ៊្វូដ ខូអិលធីឌី ជា​​ក្រុមហ៊ុន​​ផលិត និង​​ចែកចាយ​​ទឹកផ្លែឈើ និង​​ភេសជ្ជៈ​​ប៉ូវ​កម្លាំង​​មួយ ដែល​​យក​​ចិត្ត​​ទុក​​ដាក់​​យ៉ាង​​ខ្លាំង​​លើ​ការ​​ធានា​គុណ​ភាព ផ្តល់​ទំនុក​ចិត្តខ្ពស់ នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន​​អង្គរ​​ដេលី​ហ៊្វូដ ខូអិលធីឌី ជា​​ក្រុមហ៊ុន​​ផលិត និង​​ចែកចាយ​​ទឹក​ផ្លែ​ឈើ និង​​ភេសជ្ជៈ​ប៉ូវ​​កម្លាំង​​មួយ ដែល​​យក​​ចិត្តទុក​​ដាក់​​យ៉ាង​ខ្លាំង​​លើ​​ការធានា​​គុណភាព ផ្តល់​​ទំនុក​​ចិត្តខ្ពស់ នៅ​ក្នុង​ប្រទេស​កម្ពុជា។

សព្វថ្ងៃនេះ ក្រុមហ៊ុន​មាន​ភេសជ្ជៈ​ដូចជា Selfy, 1-2 Drink, Champion, និង Red Ant ជា​មួយ​នឹង​សារ​ធាតុ​ផ្សំ និង​វីតាមីន​សំខាន់ៗ ដើម្បី​ផលិត​ភេសជ្ជៈ ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសា។

មន្ទីរ​ពិសោធន៍​របស់​អង្គរ​ដេលី


រាល់​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល ដែល​ផលិត​ទ្បើង​ដោយ ក្រុមហ៊ុន​អង្គរ​ដេលីហ៊្វូដ ធានា​បាន​នូវ​គុណភាព​ខ្ពស់​ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​ដោយ​ផ្តល់​នូវ​ផលិតផល​មួយ​ប្រកប​ដោយ​ស្តង់ដារ​ខ្ពស់​ពី​ក្រុមអង្គភាព​ផលិត​របស់យើង។ ផលិតផល​របស់​យើង ផលិត​ឡើង​ក្នុងស្រុក ប៉ុន្តែ​មាន​គុណ​ភាពខ្ពស់ (ងាយ​ស្រួល​ក្នុង​ការដឹក​ជញ្ជូន​គ្រប់​ទីកន្លែង ដោយ​ធានា​បាន​ទាំង​គុណភាព និង​សុវត្ថិភាព​ខ្ពស់) ព្រម​ទាំង​ត្រូវ​បាន​គ្រប់​គ្រង​ជា​ទៀងទាត់​ដោយ​មន្ត្រី​សុខាភិបាល និង​ត្រួតពិនិត្យ ដោយ​មន្ទីរ​ពិសោធន៍ ជាមួយ​នឹង​ដំណើរ​ការ និង​លទ្ធផល​ផលិត​យ៉ាង​ត្រឹមត្រូវ។

រោងចក្រ​របស់​អង្គរដេលី


យើង​មានរោងចក្រ​ផ្ទាល់ខ្លួន​សម្រាប់​ផលិត​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ទីតាំង ស្ថិត​នៅ​ម្តុំចម្ការដូង។ រោងចក្រ​របស់​អង្គរដេលី មាន​អ្នកជំនាញ និង​អង្គភាព​ផលិត​ដែល​មាន​បទពិសោធន៍​ជា​ច្រើនឆ្នាំ ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន ហើយ​យើង​យក​ចិត្តទុក​ដាក់​យ៉ាង​ល្អិតល្អន់​ទៅ​លើ​រាល់​សង្វាក់​ផលិតកម្ម និង​ការ​ថែទាំដ៏​យក​ចិត្តទុក​ដាក់​ដើម្បី​ធានា​បាន​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ល្អ​ឥតខ្ចោះ​ជូន​ដល់​អតិថិជន។

អំពីក្រុមហ៊ុន


ស្វែង​យល់​បន្ថែម​អំពី​ទស្សន​វិស័យ បេសកកម្ម គុណតម្លៃ និង​ក្រុម​ការងារ​របស់​ក្រុមហ៊ុន​អង្គរដេលី ដែល​ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ​ក្នុង​ការធានា​ជូន​នូវ​ផលិត​ផល​ដែល​មាន​គុណភាព​ល្អបំផុត។

អំពីផលិតផល


ស្វែង​យល់​បន្ថែម​អំពី​រោងចក្រ​របស់​ក្រុមហ៊ុន​អង្គរ​ដេលី និង​ដំណើរ​ការ​នៃ​ការ​ផលិត​ដើម្បី​ធានា​ជូន​នូវ​ភេសជ្ជៈ​ដែល​មាន​គុណភាព​ខ្ពស់​បំផុត។