រសជាតិប្រទាលកន្ទុយក្រពើ


ប្រទាល​កន្ទុយ​ក្រពើ គឺជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​ដែល​ផ្តល់សារៈ​ប្រយោជន៍​ល្អ​ដល់​សុខភាព ដូច​ជាការ​កាត់បន្ថយ​កម្រិត​ជាតិ​កូទ្បេ​ស្តេរ៉ូល ធ្វើឲ្យ​សម្រស់​ក្មេងជាងវ័យ និង​ការពារ​ជម្ងឺមហារីក។ 1-2 Drink រសជាតិ​ប្រទាល​កន្ទុយ​ក្រពើ ធ្វើឲ្យ​អ្នកមាន​សុខភាព​ល្អ និង​អារម្មណ៍​ស្រស់ថ្លា។

រសជាតិប៊្លូបឺរី


ប៊្លូបឺរី សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម កាត់បន្ថយ​ហានិភ័យ​នៃជម្ងឺ​បេះដូង និង​មហារីក ជួយ​សម្រក​ទម្ងន់ និង​ធ្វើ​ឲ្យ​ស្បែក​ស្រស់ថ្លា។ 1-2 Drink រសជាតិប៊្លូបឺរី​នាំមក​នូវ​រសជាតិ​ដ៏ស្រស់ស្រាយ ហើយ​ផ្លែឈើប៊្លូបឺរីទុំរឹត​តែ​ឆ្ងាញ់​ពិសា​ឥតទាស់។

រសជាតិឈើរី


ឈើរីមានរសជាតិផ្អែម និងជូរឆ្ងាញ់ពិសា។ 1-2 Drink រសជាតិឈើរីផ្ទុកនូវវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយជម្ងឺមហារីក និងជម្ងឺបេះដូង។

រសជាតិស្ត្របឺរី


ស្រ្តបឺរី​ត្រូវ​បាន​ស្គាល់​ថាជា​ផ្លែឈើ​ដ៏ពេញ​និយម​បំផុត​ប្រចាំ​អាស៊ី ដោយ​សារតែ​វា​សម្បូរ​ទៅដោយ​វីតាមីន C ប៉ូតាស្យូម សារធាតុ​ចិញ្ចឹម​អាស៊ីត​ហ្វូលីក និង​ជាតិសរសៃ។ 1-2 Drink រសជាតិ​ស្រ្តបឺរី នាំ​មកនូវ​ឱជារស​ផ្អែម​ឆ្ងាញ់​ពិសា។

រសជាតិត្រទ្បាច


ជាមួយ​កាទ្បូរី​ទាប និង​វីតាមីន B1, B3, C ព្រម​ទាំងជាតិ​សរសៃ​ខ្ពស់ ភេសជ្ជៈ 1-2 Drink រសជាតិ​ត្រទ្បាច ត្រូវ​បាន​វេចខ្ចប់​យ៉ាងល្អ ដើម្បី​រក្សា​នូវភាព​ស្រស់ និង​ផ្តល់​រសជាតិ​នៃ​ផ្លែត្រទ្បាច​ពិតៗ។

រសជាតិក្រូច


ភេសជ្ជៈ 1-2 Drink រសជាតិ​ក្រូច​គឺជា​ប្រភព​នៃ​សារធាតុ​សរសៃ​ដ៏​សម្បូរ​បែប និង​ផ្ទុក​ទៅ​ដោយ​វីតាមីន A, B និង C ។ វាមាន​រសជាតិ​ផ្អែម​ឆ្ងាញ់​បែបធម្មជាតិ ដោយ​សារការ​វេចខ្ចប់ និង​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូចស្រស់ៗ។

រសជាតិសណ្តែក


ផ្សំពីសណ្តែកសុទ្ធ មានវិតាមីនច្រើន ប្រភេទដូចជា Calcium, Proteins, Fiber, Iron, Vitamin C & B6។ ជួយអោយ ស្បែកស្រស់ថ្លាក្មេងជាងវ័យ ឆ្អឹងរឹងមាំ លូតកំពស់ និងសុខភាពល្អចំពោះបេះដូង។

ភេសជ្ជៈប៉ូវកម្លាំង CHAMPION


ភេសជ្ជៈ​​ប៉ូវ​កម្លាំង Champion សម្បូរ​​ទៅ​​ដោយ​​សារ​ធាតុ​ផ្សំ​​ដែល​​ជួយ​​ឲ្យ​​អ្នក​មាន​​ថាមពល​​ខ្លាំងក្លា អាច​​សម្រេច​​គ្រប់​គោល​ដៅ​​ក្នុង​​ជីវភាព​​ប្រចាំថ្ងៃ។ ​ពិសា​​ភេសជ្ជៈ​​ប៉ូវ​កម្លាំង Champion ដើម្បី​​ក្លាយ​​ជា​​ជើងឯក។

ភេសជ្ជៈប៉ូវកម្លាំង CHAMPION ICE


ភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយ រសជាតិស្រទន់ ធាតុផ្សំដ៏ពិសេសពីម៉ុងតុល ផ្តល់នូវសម្ថភាពដែលនឹកស្មានមិនដល់។ ភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយ ខ្លាំងហើយឈ្ងុយទៀត។

ភេសជ្ជៈប៉ូវកម្លាំង មីសុីល


ថាមពលឆ្ពោះទៅមុខជានិច្ច។

រសជាតិក្រូច


ក្រូច​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដ៏ពេញ​និយម​បំផុត​ទូទាំង​ពិភពលោក ដោយ​សារតែ​វា​មាន​រសជាតិជូរ និង​ផ្អែម រួមផ្សំ​ជាមួយ​នឹង​វីតាមីន A, B និង C ខ្ពស់។

រសជាតិទៀបបារាំង​


ទៀបបារាំង​ត្រូវ​បាន​គេ​ស្គាល់ថា ជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង​ប្រចាំតំបន់​អាស៊ី​អាគ្នេយ៍ ដែល​ផ្តល់​ផល​ល្អ​សម្រាប់​សុខភាព និង​សម្បូរ​ទៅ​ដោយ​វីតាមីន C និង B រួម​ជាមួយ​នឹង​កាល់ស្យូម ផូស្វ័រ និង​ជាតិដែក។

រសជាតិត្រទ្បាច


ត្រទ្បាច​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​នៅ​តំបន់​អាស៊ី ដោយ​សារ​តែ​សារធាតុ​បំប៉ន​របស់​វា គឺ​ជា​ផ្នែក​សំខាន់មួយ នៃ​របប​អាហារ ព្រោះ​វា​មាន​ជាតិកាទ្បូរីទាប និង​ជាតិ​សរសៃ​ខ្ពស់។ ផ្លែត្រឡាចផ្ទុកទៅដោយវីតាមីន C ដែលជាសារធាតុបំប៉នស្បែកឲ្យភ្លឺស្រស់ថ្លា។

រសជាតិចាហួយខ្មៅ


ចាហួយខ្មៅ ចម្រាញ់​ចេញពី Mesona ដែល​ជាប្រភេទ​ជីរអង្កាម​ម្យ៉ាង ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ថាជា​សារធាតុ​ជួយ​កាត់​បន្ថយ​កម្តៅ​ក្នុងខ្លួន។ មិនតែ​ប៉ុណ្ណោះ ថែមទាំង​ជួយកាត់​បន្ថយ​ការកើនឡើង​នៃសម្ពាធ​ឈាមខ្ពស់ ដោយសារ​វាមាន​វីតាមីន A វីតាមីន B កាល់ស្យូម និង​ផូស្វ័រ។

រសជាតិគូលែន


គូលែន​គឺជា​ប្រភេទ​ផ្លែឈើ​តូចម្យ៉ាង ដែល​មាន​ដើមកំណើត​នៅអាស៊ី មាន​រសជាតិ​ផ្អែម និង​សម្បូរ​ទៅ​សារធាតុ​ចិញ្ចឹម​ជាច្រើន​ដូចជា ជាតិសរសៃ សារជាតិប្រឆាំង​អុកស៊ីតកម្ម វីតាមីន C និង B ដ៏ប្រសើរ​បំផុត។

ភេសជ្ជៈប៉ូវកម្លាំង RED ANT


ភេសជ្ជៈ​​ប៉ូវ​កម្លាំង Red Ant មាន​​រស​ជាតិ​ឆ្ងាញ់ ពង្រឹង​​ស្មារតី និង​​ជម្រុញ​​ថាមពល​​ខ្លាំងក្លា គ្រប់​​កាលៈ​​ទេសៈ។ Red Ant ផ្តល់​​ជូន​អ្នក​​នូវ​​ជម្រើស​​ដប និង​​កំប៉ុង​​ជា​ច្រើន​​ទំហំ ដែល​​ត្រូវ​​បាន​​រចនា​ទ្បើង​​សម​​ស្រប​​ទៅ​​នឹង​​តម្រូវការ​​របស់​​លោក​​អ្នក។